t
Author: Khmer Post
រាជធានីភ្នំពេញ៖ ស្រ្ដីមានប្ដី និងកូនទៅហើយ បែរជាទុកឲ្យតណ្ហាដឹកមុខ លួចនាំសហាយឡើងផ្ទះសំណាក់លេងល្បែងផ្កាប់ផ្ងារយ៉ាងផ្អែមល្ហែមជាមួយគ្នា រហូតប្ដីតាមទាន់ បែរជាប្រកែកដាច់អហង្ការថាជាមិត្តភក្ដិធម្មតា បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់មួយកន្លែង តាមផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បុរសជាប្ដី បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន ឈ្មោះ សម្ផស្ស ហើយនាងបានលួចមានទំនាក់ទំនងជាមួយប្រុសសហាយរបស់នាង អស់រយ:ពេលជាច្រើនខែមកហើយ។ ពួកគេតែងតែលួចឆាតសាសងគ្នា នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និង តេឡេក្រាម។
ប៉ុន្តែគាត់មិនអាចចាប់ភស្ដុតាងជាក់ស្ដែងបានឡើយ ទើបគាត់ចេះតែធ្វើរហីៗទៅ។ ប៉ុន្ដែប៉ុន្មាននេះ ប្រពន្ធរបស់គាត់បានប្រើល្បិចរៀបចំផែនការមួយ ដោយកុហកគាត់ថា នាងនាំម្ដាយទៅព្យាបាលជំងឺ ហើយថែមទាំងបាននាំកូនស្រីតូច អាយុ៤ឆ្នាំមកជាមួយផងដែរ។
បុរសដដែល បានអះអាងថា នៅពេលប្រពន្ធប្រាប់បែបនេះ គាត់ក៏មិនថាអីដែរ ហើយគាត់ធ្វើជាមិនដឹងមិនឮ និងតាមដានប្រពន្ធរបស់ខ្លួន។ ប៉ុន្ដែតាមការពិត នាងឆ្លៀតជួបប្រុសសហាយ លេងល្បែងស្នេហាជាមួយគ្នា។ លុះពេលតាមទាន់បែបនេះ គាត់មិនក្រោធអ្វីឡើយ គ្រាន់តែចង់បានភស្តុតាងឲ្យជាក់ស្ដែង និងលែងលះគ្នាឲ្យដាច់ស្រេចតែប៉ុណ្ណោះ។ បើគិតអំពីការឈឺចាប់វិញ គឺគាត់ឈឺចាប់ឡើងឆ្អែតទៅហើយ ឈឺចាប់តាំងពីមិនទាន់ចេះផឹកស្រា រហូតដល់ចេះផឹកស្រាទៅហើយ។
ដោយឡែកស្រ្ដីដែលរងការចោទប្រកាន់ខាងលើនេះ បើទោះជាប្ដីតាមទាន់កំពុងនៅលើគ្រែជាមួយបុរសផ្សេង ហើយចោទថា សហាយស្មន់នឹងគ្នាយ៉ាងណាក៏ដោយ ក៏ស្ត្រីរូបនោះនៅតែប្រកែកថា ពួកនាងគ្រាន់រាប់អានគ្នាធម្មតា ជាមួយបុរសនោះ ហើយក៏មិនបានធ្វើអ្វីផ្ដេសផ្ដាសឡើយ…៕ប្រភព KBN
អ្នកភូមិមួយក្រុមមានការជាប់ពាក់ព័ន្ធនឹងការជម្លោះដីធ្លី រហូតឈានដល់ការប្រើសម្លាប់គ្រាប់បែកសម្លាប់មន្រ្ដីប៉ូលិសចំនួន៣នាក់ ក៏ត្រូវបានតុលាការកាត់ទោសប្រហារជីវិតមនុស្សចំនួន២នាក់ និង២៧នាក់ផ្សេងទៀត បានកាត់ទោសឲ្យជាប់ពន្ធនាគារ១ជីវិត។
ជនចាប់ចោទចោទរងការចោទប្រកាន់ពីបទសម្លាប់ប៉ូលិសចំនួន៣នាក់ ដោយប្រើគ្រាប់បែកដៃ គ្រាប់បែកភ្លើង និងលំពែង ខណ:ក្រុមអាជ្ញាធរចុះដល់ភូមិមួយ នៅឃុំដុងតាំ។ ប៉ូលិសបានព្យាយាមបញ្ឈប់ពួកអ្នកភូមិកុំឲ្យសង់របង នៅជុំវិញព្រលានយន្តហោះយោធាមួយ នៅលើដីដែលពួកគេបានអះអាងថា ជាកម្មសិទ្ធិរបស់ភូមិ។
កាសែត Vietnam News បានផ្សាយថា បងប្អូនប្រុស ឈ្មោះ ឡេ ឌិញ កុង និង ឈ្មោះ ឡេ ឌិញ ជុក បានទទួលទោសប្រហារជីវិត ចំពោះតួនាទីរបស់ពួកគេ ក្នុងការដុតប៉ូលិសទាំង៣នាក់នោះ រហូតដល់ស្លាប់នៅភូមិមួយនៅជាយក្រុងហាណូយ កាលពីខែមករា។
តុលាការវៀតណាម កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញា បានកាត់ទោសប្រហារជីវិតអ្នកភូមិ២នាក់ ចំពោះការសម្លាប់ប៉ូលិស៣នាក់ នៅក្នុងពេលមានជម្លោះដីធ្លី។ រីឯអ្នកភូមិ២៧នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ អស់មួយជីវិត។
បណ្ដាញផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថា ឪពុក អាយុ៨៤ឆ្នាំរបស់បុរសទាំង២នាក់នេះ ឈ្មោះ ឡេ លិញ គិញ ជាមនុស្សចាស់រស់នៅក្នុងភូមិ ត្រូវបានបាញ់សម្លាប់ នៅក្នុងអំឡុងពេលមានអំពើហិង្សានោះ។ រីឯជនចុងចោទ៤នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។
ក្នុងចំណោមពួកគេ មានកូនប្រុសម្នាក់របស់លោក ឡេ ឌិញ កុង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត និង៣នាក់ទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី១២ ទៅ ១៦ ឆ្នាំ។ ដោយឡែក ជនជាប់ចោទ២៣នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទប្រឆាំងអ្នកបំពេញភារកិច្ចសាធារណៈ ហើយត្រូវទទួលទោស ចាប់ពី១៥ខែ ដល់៦ ឆ្នាំ៕ប្រភព KBN
បរទេស៖ ក្រុមហ៊ុន ផលិតមនុស្សយន្តសិច RealDoll បានប្រាប់ Daily Star Online ថា ខ្លួនបានជួលមនុស្ស ដែលធ្លាប់ផលិតខ្សែភាពយន្ត នៅឯស្ទូឌីយោដ៏ល្បី របស់សហរដ្ឋអាមេរិក ដើម្បីផលិតតុក្កតាដូចមនុស្ស ដែលបំពាក់ដោយបញ្ញា ឬភាពវៃឆ្លាតសិប្បនិម្មិត (AI) ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុនផលិតមនុស្សយន្តសិច បានជ្រើសរើសក្រុមអ្នកផលិតហូលីវូត ឱ្យមកធ្វើការនៅក្នុងរោងចក្រតុក្កតា ដែលមានលក្ខណៈដូចអនាគត Westworld របស់ខ្លួន។
RealDoll កំពុងបន្តផលិតមនុស្សយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យា វៃឆ្លាតសិប្បនិម្មិត (AI) ដោយស្ថាបនិកលោក Matt McMullen បានប្តេជ្ញាថា តុក្កតាសិចទាំងនេះ អាចមើលទៅមានលក្ខណៈប្រាកដនិយម ដូចមនុស្សក្នុងរយៈពេល ០៥ឆ្នាំ។
ក្រុមហ៊ុនបាននិយាយថា បច្ចុប្បន្ននេះ ខ្លួនកំពុងសាកល្បងម៉ូដែល ជាមួយនឹងចក្ខុវិស័យ 3D ដើម្បីស្គាល់ម្ចាស់ខ្លួន នៅក្នុងបន្ទប់ដែលមានមនុស្សច្រើន។
McMullen បាននិយាយថា ព្រឹត្តិការណ៍នេះរៀបចំឡើង ដោយ Raspberry Dream Labs “ មានមនុស្សពីរបីនាក់នៅទីនេះ បានធ្វើការនៅហូលីវូត លើផ្នែកខ្សែភាពយន្ដ” ។ លោកបានបន្ថែមថា និយោជិកជាច្រើន មានបទពិសោធន៍ ក្នុងសមិទ្ធកម្មពិសេសនេះ៕
ខេត្តមណ្ឌលគិរី៖ ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម ខាងជើងជាប់នឹងខេត្តរតនគិរី ខាងជើងឈាងខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ។
ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ ប្រមូលផ្ដុំទៅដោយកន្លែងទេសចរណ៌ធម្មជាតិដ៏ល្អស្រស់ត្រកាល ជាពិសេសគឺជាខេត្តដែលត្រូវបានគេដាក់រហ្សនាមឲ្យភោគផលរតនដ៏សំបូរបែប ដែលប្រមូលផ្ដុំទៅដោយរ៉ែ មាស ពេជ្រ ត្បូង សំខាន់ៗនឹងថ្មកែវគ្រប់ប្រភេទរំលេចទៅដោយភាពវិសេសវិសាលនៃខេត្តនេះ។
បច្ចប្បន្ននេះយើងសង្កេតឃើញថាតំបន់មួយចំនួននៅខត្តមណ្ឌលគិរីឃើញមានការកាប់ព្រៃឈើយ៉ាងសកម្ម ដែលការកាប់ព្រៃឈើនេះបានជំនួសមកវិញនៅចម្ការកៅស៊ូ ម្រេច ដំឡូងជាដើម។ ហើយជាពិសេសយើងឃើញមានគ្រឿងចក្រមួយចំនួនបានកំពុងប្រតិបត្តិការជីកគាស់កកាយរកនៅសម្បត្តិធម្មជាតិនៅក្រោមដីដែលរួមមាន រ៉ែមាស ត្បូង ថ្មដែលមានតម្លៃជាច្រើន។
ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានបុរសជនជាតិវៀតណាមម្នាក់ បានបង្ហោះរូបភាពជាច្រើន រួមទាំងវីដេអូមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដែលបានឆេកអ៊ីននៅក្នុងខេត្តមណ្ឌលគិរី ដោយបានសរសេរជាភាសាវៀតណាមថា៖
«Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản””» សូមបកប្រែជាភាសាខ្មែរ៖«ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញ ងាយស្រួលឡើយ»។
បើយើងក្រឡេកទៅមើលរូបភាព ក៏ដូចជាវីដេអូ បានបង្ហាញឲ្យឃើញពីដំណើរសកម្មភាពដែលមានកម្មករ រួមទាំងគ្រឿងចក្រជាច្រើនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរករ៉ែ ត្បូង ថ្មដែលមានតម្លៃ ដើម្បីយកទៅជាអាជីវកម្ម ហើយបុរសជនជាតិវៀតណាមនោះ ក៏បានបង្ហាញពីរូបភាពត្បូង រ៉ែ ថ្មដ៏ស្រស់ស្អាត មួយចំនួនធំ ដែលសុទ្ធសឹងជារបស់មានតម្លៃឥតឧបមា។
ក្រោយពីមានការបង្ហោះរបស់បុរសជនជាតិវៀតណាមនោះហើយ ឃើញមានបងប្អូនខ្មែរយើងជាច្រើនបានចូលទៅខមមិន ក៏ដូចជាស៊ែរនៅលើផុសនោះ ព្រមទាំងបង្ហាញប្រតិកម្មមិនពេញចិត្តចំពោះការវីដេអូ នឹងរូបភាពមួយចំនួននោះ ៕ប្រភព KBN
សូមទស្សនាវីដេអូខាងក្រោម៖
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល សូមប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ជូនសាធារណជនឲ្យបានជ្រាបថា៖
«ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខ្ញុំសូមជម្រាបថា មានករណីជនជាតិចិន០២នាក់បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។
បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ ហើយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕ប្រភព Freshnews
រូបភាព និង វី««ដេអូ របស់សត្វចម្លែក ទំហំប៉ុនកដៃ មានកន្ទុយ និង ដៃជើងដូចឆ្មា តែមានមុខមាត់ដូចកូនមនុស្ស ត្រូវបានគេបង្ហោះលើ facebook ហើយបានបង្កការភ្ញាក់ផ្អើល ដល់ប្រជាជនទូទៅនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Daily Mail។
ប៉ូលីសម៉ាឡេស៊ីបានបដិសេធនឹងពាក្យចចាមអារ៉ាម ទាក់ទងនឹងកូនសត្វចម្លែក មានក្រញាំ មានចង្កូម ថាជារឿងមិនពិត។ “គួរពិនិត្យមើលរូបភាពឲ្យច្បាស់សិន មុននឹងបង្ហោះលើបណ្តាញសង្គម។ ខ្ញុំសង្ឃឹមថាសាធារណជននឹងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ”។ លោក Datuk Rosli Abdul Rahman ប្រធានប៉ូលីសបាននិយាយ។
អ្នកបង្ហោះរូបនេះដំបូងបង្អស់ បានសរសេរនៅលើ facebookរបស់ខ្លួនថា “សត្វចម្លែកនេះកំពុងស្ថិតនៅមន្ទីរពិសោធន៍មួយកន្លែងមិនស្គាល់ទីតាំង”។ ប៉ូលីសជឿថារូបនេះ ជារូបតុក្កតា មានឈ្មោះថា “silicon baby werewolf” ដែលគេលក់តាម online ។
ក្រោយចាប់ផ្តើមលេចមុខមាត់ខ្លាំងណាស់តាមបណ្តាញសង្គមហ្វេសប៊ុក និង TikTok សារជាថ្មីហើយនោះ កាលពីពេលថ្មីៗកន្លងទៅ អាណារ៉ូស ធ្លាប់បានការបង្ហើរសំនៀងបទ «My Heart Will Go On» នៅក្នុងការសំភាសន៍មួយររវាងនាង និងលោក អ៊ឹម ជីវ៉ា នៅលើផេកសិល្បករកម្ពុជា ដោយបានសាយភាយ និងចែករំលែកពេញក្នុងបណ្តាញសង្គមហ្វេសប៊ុករហូតមកដល់ពេលបច្ចុប្បន្ន ។
យ៉ាងណាមិញស្រាប់តែមុននេះបន្តិច នៅល្ងាចថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ កញ្ញា អាណារ៉ូស បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍សារជាថ្មីទៀតហើយ បន្ទាប់ពីនាងបានបញ្ចេញនូវ MV សម្តែងកាយវិការបទចម្រៀង «My Heart Will Go On»
ព្រមទាំងបកស្រាយដោយនាងផ្ទាល់មានទាំងជាភាសាខ្មែរ និង ភាសាអង់គ្លេសទៀតផង។ វីដេអូគ្រាន់តែបង្ហោះទើបតែបានប៉ុន្មាននាទីសោះ នៅលើផេកសិល្បករកម្ពុជា ទទួលបានការ share និង ចូលទស្សនាច្រើនផងដែរ៕ប្រភព popular
សូមទស្សនាវីដេអូខាងក្រោម៖
ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយព៌ត័មានពីគេហៈទំព័រ និងហ្វេសប៊ូកផេកនានា បានធ្វើអោយមន្ត្រីអប់រំ គ្រូបង្រៀនជាច្រើនបញ្ចេញមតិសម្ដែងការខកចិត្ត ចំពោះមន្ត្រីមានស្នាដៃមួយរូបត្រូវបានគេមើលរំលង ទៅតែងតាំងមន្ត្រីចូលថ្មីជាប្រធានមន្ទីរអប់រំខេត្តព្រៃវែង ដែលបានប្រមាថដល់ការសម្រេចចិត្តរបស់សម្ដេច តេជោ ហ៊ុន សែន។
ជុំវិញបញ្ហារនេះបានធ្វើអោយមហាជនជាច្រើនប្រតិកម្មនឹងមន្ត្រី និង បក្ខពួកដែលបានរំលោភលើសេចក្ដីសម្រេចរបស់សម្ដេច ហើយគាំទ្រលោក វ៉ែន ប្រណី ជាបេក្ខភាព ប្រធានមន្ទីអប់រំខេត្តព្រៃវែង។ ក្នុងនោះដែរ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេច បានប្រតិកម្មហួសចិត្តយ៉ាងខ្លាំង ចំពោះអស់លោកមន្ត្រីដែលបានយកការសម្រេចចិត្តដ៏យុត្តិធម៌ របស់សម្ដេចធ្វើជាការលេងសើច។ លោកស្រី ហ៊ុន ស៊ីណាតបានសរសសេរប្រតិកម្ម ក្នុងហ្វេសប៊ូករបស់លោកស្រីថា៖ «អុញ ! ខ្ញុំបានមើលរឿងនេះពីដើមដល់ចប់ហើយម៉េចបានជាប្រែប្រួលទៅជាបែបៗនេះវិញ អស់លោកមន្ត្រីកំពុងប្រមាថ លេងសើចលើការសម្រេចចិត្តរបស់សម្ដេច ដែលតែងតែយកគោលការណ៍ច្បាប់ គោលការណ៍យុត្តិធម៌ ពិសេសគឺគោលការណ៍ឈ្នះ ៗ មកអនុវត្តន៍កន្លងមកជានិច្ច ។ ម្យ៉ាងទៀតមានក្រសួងមុខងារសាធារណៈក៏បានចេញលិខិតស្របតាមចំណាររបស់សម្ដេចតេជោ ស្របតាមគោលការណ៍ច្បាប់ជូនលោកវ៉ែន ប្រណី ហើយ ។ សុំឆ្ងល់រឿងនេះមួយផង ទានម្ចាស់ពីព្រោះខ្ញុំល្ងង់ »
សូមរំលឹកឡើងវិញផងដែលថា លោក វ៉ែន ប្រណី ជាបេក្ខភាពប្រធានមន្ទីអបរំខេត្តព្រៃវែង ក្រោមការតែងតាំងរបស់សម្ដេចតេជោ ហ៊ុន សែន៕
ខេត្តព្រៃវែង៖ អស់រយៈកាលជាច្រើនឆ្នាំហើយ តំណែងជាប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ត្រូវបានគេមើលឃើញពីភាពចម្រូងចម្រាស់យ៉ាងខ្លាំង និងបានបង្កឱ្យមហាជនមើលឃើញថាអាចនឹងមានភាពមិនប្រក្រតីមួយចំនួន។
តាមប្រភពពីមន្ត្រីក្នុងជួរមន្ទីរអប់រំខេត្តព្រៃវែងបានបង្ហើបឱ្យដឹងថា លោក ហ៊ឹម សុផល អតីតប្រធានមន្ទីរ អ.យ.ក ខេត្តព្រៃវែង បានរៀបចំរួចជាស្រេច ក្នុងការរៀបចំបក្ខពួករបស់ខ្លួនសម្រាប់មុខតំណែងប្រធានមន្ទីរនេះ បន្ទាប់ពីរូបលោកចូលនិវត្តន៍ ដោយបង្កើតជាសេណារីយ៉ូចំនួន២ ក្នុងការដាក់បក្ខពួករបស់ខ្លួនក្នុងមុខតំណែងមួយនេះ ដែលសេណារីយ៉ូទាំងនោះ មានបែបផែនដូចខាងក្រោម៖
សេណារីយ៉ូទី១ :
នៅមុនពេល លោក ហ៊ឹម សុផល អតីតប្រធានមន្ទីរចូលនិវត្តន៍កាលឆ្នាំ២០១៦ មានការលេចមុខឡើងនូវរូបលោក លោក ប៉ាវ សុធីរ អតីតប្រធានសសយក ខេត្តព្រៃវែង និងជាអនុប្រធានមន្ទីរមុខងារសារធារណៈ
ខេត្តព្រៃវែង ត្រូវបានគេដឹងថាមានអន្តរាគមន៍ពិសេស ឱ្យឡើងមកធ្វើជាអនុប្រធានមន្ទីរ អ.យ.ក ខេត្តព្រៃវែង ភ្លាមៗដោយការផ្ទេរក្របខណ្ឌពីអនុប្រធានមន្ទីរមុខងារសាធារណៈ មកជាអនុប្រធានមន្ទីរ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ដែលបើតាមគោលការណ៍ ការផ្ទេរក្របខណ្ឌពីក្រសួងមួយ ទៅក្រសួងមួយទៀត គឺមិនត្រូវផ្ទេរទាំងតំណែងតួនាទី ទៅជាមួយនោះទេ។ មិនតែប៉ុណ្ណោះ នៅពេលនោះ លោក ហ៊ឹម សុផល ថែមទាំង គ្រោងស្នើតែងតាំង លោក ប៉ាវ សុធីរ ជាប្រធានមន្ទីរអប់រំភ្លាមៗតែម្ដង តែដោយសភាពការណ៍មិនស្រួល ព្រោះមានប្រតិកម្មច្រើនពីសំណាក់មន្ត្រីក្នុងជួរមន្ទីរ ស្តេចក្រាញ់ចាស់ គឺលោក ហ៊ឹម សុផល បានបង្វែរយុទ្ធសាស្ត្រ ពន្យាពេលចាប់យកឱកាស គឺត្រូវរៀបកូនអុកថ្មីគឺ លោក ឈុន សុផល មកបន្តវេនក្នុងរយៈពេលខ្លី ដើម្បីទុកពេលឱ្យ លោក ប៉ាវ សុធីរ មានអតីតភាពខ្លះៗ គឺយ៉ាងតិចក៏២ឆ្នាំ ក្នុងតំណែងជា អនុប្រធានមន្ទីរ អ.យ.ក ខេតព្រៃវែង។ គេអាចសន្និដ្ឋានបានថានៅពេលនោះ បើមិនមានប្រតិកម្មខ្លាំងពីចំណោមមន្ត្រីអប់រំ និងគ្រូបង្រៀនច្រើនទេ ម៉្លេះ លោក ប៉ាវ សុធីរ ត្រូវក្លាយជាប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ក្នុងអតីតភាពខ្លួនជាអនុប្រធានមន្ទីរ សូន្យឆ្នាំបាត់ទៅហើយ។
សេណារីយ៉ូទី២ :
លោក ហ៊ឹម សុផល បានផ្គូផ្គងបេក្ខភាពថ្មីគឺ លោក ឈុន សុផល ដែលជិតនឹងចូលនិវត្តន៍ទៅហើយនោះ ជាបេក្ខភាពប្រធានមន្ទីរអាយ៉ង ឬទីងមោងសិន រង់ចាំឱ្យលោក ប៉ាវ សុធីរ មានអតីតភាពខ្លះមុននឹងតែងតាំង។ ស្របពេលនោះរដ្ឋបាលខេត្តព្រៃវែង ទាំងគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត បានស្នើតែងតាំង លោក វ៉ែន ប្រណី ដែលកាន់ដំណែងជាអនុប្រធានមន្ទីរចាស់វស្សា ក្នុងវិស័យអប់រំ យុវជន និងកីឡា ប៉ុន្តែត្រូវបានស្ដេចក្រាញ់លោក ហ៊ឹម សុផល រកល្បិចធ្វើព្យុះភ្លៀងប្រើអំណាចផ្តាច់ការហៅប្រធាន អនុប្រធានការិយាល័យ អ.យ.ក ទាំង១៣ក្រុងស្រុក នៃខេត្តព្រៃវែងមកផ្តិតមេដៃម្តងមួយៗ ក្នុងបន្ទប់ ដោយចាត់ឱ្យប្រធានការិយាល័យជំនាញម្នាក់នៃមន្ទីរអប់រំអង្គុយចាំផ្តិតមេដៃ ប្រឆាំងនឹងរដ្ឋបាលខេត្ត
រួចផ្សព្វផ្សាយព៌ត័មានថាលោកគ្រូអ្នកគ្រូទាំងអស់ក្នុងខេត្តព្រៃវែងមិនគាំទ្រ លោក វ៉ែន ប្រណី តែរដ្ឋបាលខេត្តនៅតែស្នើបេក្ខភាពតែម្នាក់គត់គឺ លោក វ៉ែន ប្រណី។
ប្រភពដដែលបានបន្តថា ការស្នើបេក្ខភាព លោក វ៉ែន ប្រណី របស់រដ្ឋបាលខេត្តព្រៃវែង គឺស្របតាមគោលការណ៍ច្បាប់ស្ដីពីការផ្ទេរសិទ្ធិអំណាចដល់ថ្នាក់ក្រោមជាតិ តែលោកហឹមសុផល នៅតែគឃ្លើន ស្នើបេក្ខភាពប្រធានមន្ទីរកូនអុក លោក ឈុន សុផល ទៅក្រសួង ដែលនៅពេលនោះបេក្ខភាពមាន ២រូបគឺ លោក វ៉ែន ប្រណី ដែលស្នើដោយរដ្ឋបាលខេត្តព្រៃវែង និងមួយរូបទៀតគឺ លោកឈុន សុផល ដែលមន្ត្រីគណៈមន្ទីរ និងអ្នកតាមដានរឿងនេះទាំងអស់ថាដឹងយ៉ងច្បាស់ថា ជាប្រធានមន្ទីរកូនអុក ស្នើឡើងដោយលោកហ៊ឹម សុផល អតីតប្រធានមន្ទីរអប់រំខេត្តព្រៃវែង។
បន្ទាប់មកដោយមានការអន្តរាគន៍ និងមានបញ្ហា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈបានបោះបាល់ផ្ញើសំណើគោរពជូនទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ពេលនោះសម្តេចតេជោក៏បានចារឯកភាព
តាមសំណើរបស់ក្រសួងមុខងារសាធារណៈ ចំពោះបេក្ខភាព លោកវ៉ែន ប្រណី ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។ តែបញ្ហានៅតែមិនទាន់ចប់ព្រោះនៅតែមានការលុកដៃអន្តរាគន៍ពីអ្នកមានឥទ្ធិពល ទើបពេលនោះក្រសួងអប់រំ យុវជន និងកីឡា បានបើកការប្រជុំសម្របសម្រួល ថ្នាក់ក្រសួងដោយយកគំនិតទស្សនៈ ឈ្នះឈ្នះ គឺសម្របសម្រួលជូន លោក ឈុន សុផល ជាអនុប្រធានក្តាប់រួមរយៈពេលពីរឆ្នាំ ហើយក្រោយពេលលោកឈុនសុផល ចូលនិវត្តន៍ចាំតែងតាំង លោក វ៉ែន ប្រណី ជាប្រធានមន្ទីអប់រំវិញ។ លោក វ៉ែន ប្រណី ដោយស្មារតីសម្របសម្រួល យោគយល់ ក៏នៅស្ងៀម និងបានរបំពេញការងារជាអនុប្រធានមន្ទីរធម្មតា ព្រមទាំងព្យាយាមដឹកនាំ សម្របសម្រួលការងារកុំឱ្យមានរឿងវិវាទនៅក្នុងមន្ទីរ ព្រោះនៅក្នុងសម័យអន្តរកាល គ្មានមេគ្មានក្បាលម៉ាស៊ីនដឹកនាំត្រឹមត្រូវ ព្រះនរាយ៍ ព្រះវិស្នុ នៅក្នុងមន្ទីរអប់រំដែលជាសេនានាគរបស់ស្តេចក្រាញ់ចាស់ព្យាយាមធ្វើតាមអំពើចិត្ត ហើយមកដល់ពេលថ្មីៗនេះមានលេចធ្លាយព័ត៌មានថា លោក វ៉ែន ប្រណី មិនមែនជាបេក្ខភាពសម្រាប់តំណែងប្រធានមន្ទីរ របស់ក្រសួងអប់រំ តទៅទៀតទេ។
ជុំវិញករណីនេះ លោក វ៉ែន ប្រណី បានសម្ដែងការខកចិត្តតាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Proney Ven ដោយបាន សរសេរថា «តើខ្ញុំបានប្រព្រឹត្តកំហុសអ្វី? បម្រើការងារវិស័យអប់រំរយៈពេល២៦ ឆ្នាំហើយ មុខតំណែងជាអនុប្រធានមន្ទីរចំនួន១៤ឆ្នាំ រងនូវភាពអយុតិ្តធម៌ សូម្បីតែតម្លៃបន្តិចបន្តួចក៏គ្មានពីថ្នាក់ដឹកនាំក្រសួងអប់រំដែរ»។
ប្រភពបានបញ្ជាក់បន្ថែមថា៖ លោក វ៉ែន ប្រណី ដែលធ្លាប់ជាគ្រូបង្រៀនទស្សនៈវិជ្ជា ជាគ្រូឧទ្ទេសបង្រៀននៅមជ្ឃមណ្ឌលគរុកោស្យភូមិភាគ ហ៊ុន សែន ព្រៃវែង មុននឹងកាន់តំណែងជាអនុប្រធានមន្ទីរ អ.យ.ក អស់រយៈពេល១៤ឆ្នាំ អនុប្រធានមន្ទីររូបនេះត្រូវបានមន្ត្រីអប់រំ និងគ្រូបង្រៀនជុំវិញខេត្តមើលឃើញជាត្រកូលបញ្ញាវន្ត ត្រកូលគ្រូបង្រៀនដែលគ្រប់គ្នាបានដឹងថា បងប្អូន ក្រុមគ្រួសាររបស់លោកទាំងអស់សុទ្ធសឹងតែមានអាជីពជាគ្រូបង្រៀនក្នុងវិស័យអប់រំ តែចំឡែកពីគេនៅត្រង់នៅក្នុងជួរមន្ទីរ អ.យ.ក ខេត្តព្រៃវែង គ្មានសោះឡើយ សាច់ញាតិ បក្ខពួក ខ្សែរយៈរបស់ លោក វ៉ែន ប្រណី៕