ក្រុងតូក្យូ : ការប្រើរាងកាយអាក្រាតមកធ្វើជាចានអាហារពិតជារឿងមិនធម្មតាទេ។
ប្រជាជនជប៉ុនមានទម្លាប់តដូនតាមកផងដែរចំពោះការទទួលទានអាហារ ម្យ៉ាងដែលគេបានហៅវាថា «ណូយ៉ូតៃម៉ូរី ឬ Noyotaimori» ដោយយកស៊ូស៊ីដាក់លើរាងកាយអាក្រាតនារីដែលដេកសណ្តូងដូចគល់ឈើ។
ប្រសិនបើលោកអ្នកសម្បូរលុយកាក់ហើយមានបំណងចង់បាននូវសេវាកម្ម និងសាកល្បងនូវរសជាតិអាហារស៊ូស៊ីលើកាយស្រីស្រាតននលគកបែប នេះលោកអ្នកត្រូវចំណាយច្រើនបន្តិច ព្រោះថាសេវាកម្មបែបនេះតម្រូវសម្រាប់ភ្ញៀវឋានៈខ្ពង់ខ្ពស់មានលុយចាយមិនអស់ប៉ុណ្ណោះ។
ណូយ៉ូតៃម៉ូរី ដែលបម្រើនៅតាមបណ្តាទីក្រុងមួយចំនួនដូចជាតូក្យូគីយូតូ និងអូសាកាជាដើម។ ការទទួលទានអាហារពេលល្ងាចមួយពេលដែលតម្រៀបលើកាយស្រីស្រាតរបស់ ជប៉ុនមួយនេះអ្នកត្រូវចំណាយប្រាក់១៩២០ ដុល្លារខណៈតម្លៃខ្ពស់បំផុត១២៧៨៥ដុល្លារឯណោះ។
អាហារបែបនេះកំពុងតែធ្វើឲ្យក្រុមគ្រួសារត្រកូលអ្នកមានទ្រព្យ ស្តុកស្តម្ភមួយចំនួនវក់វី និងឆ្លក់វង្វេងជាមួយរាងសម្រស់កាយដ៏អាក្រាតរបស់នាងៗដែលដេក សណ្តូកដាក់អាហារស៊ូស៊ីនោះផងដែរ។ ម្យ៉ាងទៀតនាងៗដែលដេកដូចគល់ឈើធ្វើជាតុដាក់អាហារនេះក៏ត្រូវ ទទួលបានការបណ្តុះបណ្តាលយ៉ាងស្ទាត់និងនៅស្ងៀមបានរាប់ម៉ោងផង ដែរ។
គួរបញ្ជាក់ថាអាហារប្រភេទនេះមិនមែនមានតែក្នុងប្រទេសជប៉ុននោះទេ គេឃើញមានឯសហរដ្ឋអាមេរិកដែរដូចជានៅភោជនីយដ្ឋាននៃទីក្រុង ម៉ៃអាមី ក៏មានសេវាស្រ្តី ឬប្រុសបង្ហាញម៉ូដស្រាតមកបម្រើនូវសេវាកម្មដេកធ្វើជាតុដាក់ អាហារស៊ូស៊ី និងសាស៊ីមី ដែរ។
នៅភោជនីយដ្ឋាន ជប៉ុន Kung Fu Kitchen និង Sushi អាហារបែបនេះមានតម្លៃ ៥០០ដុល្លារសម្រាប់មនុស្សម្នាក់។
លោក ណាថាន លីប៊ែរមែន ម្ចាស់ភោជនីយដ្ឋានបានបញ្ជាក់ពីអាហារដ៏អស្ចារ្យនេះថាវាមាន ប្រវត្តិកើតមានឡើងនៅប្រទេសជប៉ុនរាប់ពាន់ឆ្នាំមកហើយ។
លោកឲ្យដឹងថា នៅហាងរបស់លោក ភ្ញៀវគួរធ្វើការកក់ទុកជាមុនបានចំពោះសេវាអាហារស៊ូស៊ី ពិសេសលើរាងកាយនារីអាក្រាតនេះ ដែលអាចទទួលបានគ្នាចំនួន១០នាក់ ហើយពួកគេអាចជជែកជាមួយស្រីស្រាតដែលទ្រអាហារនោះបានម្តងម្កាល ផងដែរ។
ម្ចាស់ហាងបានបន្តទៀតថា មុននឹងយកអាហារមកដាក់លើក្រុមមនុស្សស្រាតទាំងនេះគេក៏បានលាង សម្អាតកាយពួកគេជាមុនដែរ។ ចំពោះសិល្បៈនៃការដាក់អាហារប្រភេទនេះគេបានយកស្លឹកចេកទៅគ្របពី លើកន្លែងពិសេសមួយចំនួននៃរាងកាយដ៏អាក្រាតនោះទើបយកស៊ូស៊ីមក តម្រៀបហូរហែដល់ចុងជើង។
លោកនិយាយថា៖ «ចំពោះអាហារសាច់ឆៅសាស៊ីមី វិញគេត្រូវរៀបនៅជុំវិញសុដន់ដែរដើម្បីជាការរចនាមួយបែបឲ្យ មានសម្រស់ល្អ»៕ PR
តោះ កាន់តែជ្រាបច្បាស់មកទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖