រាជធានីភ្នំពេញ ៖ ខណៈនេះ មានការប្រទះឃើញរថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មា.ន់កាំភ្លើង នៅត្រង់ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលបា.ញ់សម្លា.ប់លោកនាយរងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ នេះ ។ តើជារឿងអ្វីពិតប្រាកដទើបឈានដកកាំ.ភ្លើ.ងបា.ញ់រះលើលោកបែបនេះ?
សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានបែកខ្ទេចផ្នែកខាងមុខ ហើយត្រូវបានគេដោះផ្លាកលេខចេញទៀតផង ដោយចតអែបកៀនផ្ទះយ៉ាងត្រឹមត្រូវតែម្តង ។ ហើយសមត្ថកិច្ចក៏កំពុងសង្ស័.យមានជាប់ពាក់ព័ន្ធជាមួយម្ចាស់ផ្ទះនេះផងដែរ ។
បើតាមម្ចាស់ផ្ទះបានអះអាងប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃដដែល គាត់បានធុំក្លិនឈ្ងៀមនៅជិតផ្ទះ ហើយគាត់បានចេញមកមើល ក៏ឃើញបុរសម្នាក់បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់ហើយ ដោយទុករថយន្តចតចោលនៅទីនេះ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃា.ត់ខ្លួនម្ចាស់ផ្ទះខាងលើនាំទៅយកសាកសួរបន្តហើយ ខណៈកំពុងមានការសង្ស័យច្រើនទៅលើម្ចាស់ផ្ទះនេះ ។ ប្រភព កោះសន្តិភាព