សង្វេកណាស់! ព្រោះតែក្រពះ និង បំណុល ពលរដ្ឋអា​ហ្វ​ហ្គា​នី​ស្ថាន​ជា​​ច្រើន​បានសុខចិត្តលក់ក្រលៀន នៅតំបន់មួយដែលត្រូវ​បានដាក់​រហស្សនាម​ថា «​ភូមិ​ក្រលៀន​មួយ​»…(មានវីដេអូ)

សង្វេកណាស់! ព្រោះតែក្រពះ និង បំណុល ពលរដ្ឋអា​ហ្វ​ហ្គា​នី​ស្ថាន​ជា​​ច្រើន​បានសុខចិត្តលក់ក្រលៀន នៅតំបន់មួយដែលត្រូវ​បានដាក់​រហស្សនាម​ថា «​ភូមិ​ក្រលៀន​មួយ​»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុង​កា​ប៊ុល: ភាព​អត់​ការងារ​ធ្វើ ថែម​បំណុល​វ័ណ្ត​ក និង​កាតព្វកិច្ច​ពុះពារ​ចិញ្ចឹម​បីបាច់​កូនៗ លោក នូ​រូដ​ឌី​ន យល់ឃើញថា លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​លក់​ក្រលៀន ដែលជា​មធ្យោបាយ​ដ៏​ពេញនិយម​ក្នុងចំណោម​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​​ច្រើន​ទៀត​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទំនោរ​លក់​សរីរៈ​នេះ​កាន់តែ​រីក​​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងលិច​ទីក្រុង Herat ដែលជា​តំបន់​លំនៅឋាន ត្រូវ​បានដាក់​រហស្សនាម​ថា «​ភូមិ​ក្រលៀន​មួយ​»​។

​លោក នូ​រូដ​ឌី​ន បាន​ប្រាប់ AFP ក្នុង​ទីក្រុង ដែលមាន​ព្រំដែន​ជាប់​ប្រទេស​អុី​រ៉ង់​ថា​៖ «​ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បី​ការរស់រាន​របស់​កូនៗ​ខ្ញុំ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក នូ​រូដ​ឌី​ន ស្ថិតក្នុង​ចំណោម​មនុស្ស ៨​ នាក់ ដែល​ទីភ្នាក់ងារ​បារាំង AFP បានធ្វើ​សម្ភាស ដោយ​ពួកគេ​បានសម្រេច​ចិ​ត្ដ​លក់​ក្រលៀន​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ឬ​សងបំណុល ដែល​ខ្លះ​សុខ​ចិ​ត្ដ​លក់​ត្រឹម​តម្លៃ តែ ១ ៥០០ ​ដុល្លារ​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វា​ជា​ជំនួញ​ខុសច្បាប់​ចំពោះ​ការ​ទិញ​លក់​សរីរៈ​ទៅឱ្យ​ប្រទេស​អភិវឌ្ឍន៍​បំផុត ជាទី​ដែល​អ្នកផ្ដល់​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នកទទួល ឬ​អ្នកធ្វើ​ដោយ​ទឹក​ចិ​ត្ដ​សណ្ដោស​បរិសុទ្ធ ដែល​មិន​មើលឃើញ​ប្រយោជន៍​តបស្នង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សាស្ដ្រាចារ្យ មូ​ហា​មេ​ដ វ៉ា​ឃី​ល ម៉ា​ទីន ជា​អតីត​គ្រូពេទ្យ​វះកាត់​កំពូល​នៅ​មន្ទីរ​មួយ​ភាគ​ខាងជើង​ទីក្រុង​ Mazar-i-Sharif បាន​និយាយថា​៖ «​អត់​មានច្បាប់ គ្រប់គ្រង​ថា តើ​សរីរៈ​ផ្ដល់ឱ្យ​នោះ​តាមរយៈ​ការបរិច្ចាគ ឬ​ទិញ​លក់​នោះទេ តែ​ការយល់​ពី​អ្នកផ្ដល់​គឺជា​រឿង​សំខាន់បំផុត​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​គ្រួសារ​តែមួយ សមាជិក​បុរស ៥ ​នាក់ ​បាន​លក់​ក្រលៀន​ម្នាក់​ម្ខាង​ក្នុង​រយៈពេល ៤ ​ឆ្នាំ​ចុងក្រោយ ដោយ​យល់ថា វា​អាច​សង្គ្រោះ​ពួកគេ​ចេញពី​បន្ទាត់​នៃ​ភាពក្រីក្រ តែ​វិធី​ដោះ​ទ័ល​នេះ​នៅតែ​ពុំ​អាចធ្វើឱ្យ​ជីវភាព​ប្រសើរឡើង ដោយ​មានតែ​ភាពដុនដាប ផ្សំ​នឹង​បញ្ហា​សុខភាព​ស្ដារ​លែង​ឡើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​បង្ហាញ​ស្លាកស្នាម​ថ្នេរ​វះ​ត្រង់​ពោះ​ម្ខាង លោក ហ្គូ​ឡា​ម ណេ​ប៊ី បាន​និយាយថា​៖ «​យើង​នៅជាប់​បំណុល នៅតែ​ក្រីក្រ ថែមទាំង​ពុំ​អាចធ្វើ​ការងារ​លីសែង​ធ្ងន់ៗ​ដូច​មុន​បានឡើយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ អ្នក​ផ្ដល់ និង​អ្នកទទួល តែងតែ​បន្ដជីវិត​រស់នៅ​ដូច​ប្រក្រតី តែ​សុខភាព​ក្រោយ​ការវះកាត់​របស់​ពួកគេ​រមែង​ត្រូវបាន​តាមដាន​ផ្នែក​វេជ្ជសាស្ត្រ​យ៉ាង​យក​​ចិ​ត្ដ​ទុកដាក់ ហើយ​វា​ក៏​អាស្រ័យទៅលើ​របៀបរបប​រស់នៅ និង​បែបបទ​ការទទួល​ទាន​របស់​ពួកគេ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​លក្ខខណ្ឌ​ពិនិត្យ​តាមដាន​សុខ​​ភាព​ដោយ​វះកាត់​លក់​ក្រលៀន​នេះ​មិនមាន​ឡើយ​សម្រាប់​ពលរដ្ឋ​ដ៏​ក្រីក្រ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​លក់​សរីរៈ​រួចហើយ និង​នៅតែ​ជាប់​ក្នុង​បំណុល​វ័ណ្ត​ក​ឡើយ ហើយ​ជួនកាល ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ថែមទៀត​។

​អ្នក​ម្ដាយកូន ៣​ នាក់ អ្នកស្រី អា​ហ្សី​ហ្សា ក៏​កំពុង​រង់ចាំ​ឱកាស​ជួប​បុគ្គលិក​ពេទ្យ ដែល​កំពុង​ព្យាយាម​រក​អ្នកផ្ដល់​ក្រលៀន​ឱ្យ​ត្រូវ​គ្នា​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រីបាន​ប្រាប់ AFP យ៉ាង​ក្ដុក​​ក្ដួល​ជាមួយ​ទឹកភ្នែក​រលីងរលោង​ថា​៖ «​កូនៗ​របស់ខ្ញុំ​ដើរ​ត្រាច់ចរ​សុំទាន​តាម​ដងផ្លូវ​។ បើ​ខ្ញុំ​មិន​លក់​ក្រលៀន​ទេ ខ្ញុំ​នឹងត្រូវ​បង្ខំ​ចិ​ត្ដ​លក់​កូនស្រី​អាយុ​ ១​ ឆ្នាំ​ហើយ​»៕ អត្ថបទ៖ Postkhmer

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.