តារា K-POP កូនកាត់កូរ៉េ អាមេរិច នាង Momoland មិនត្រឹមពូកែច្រៀងរាំនោះទេ ចំណែកសម្រស់វិញអន្រួនបេះដូងកំលោះមិនតិចទេ…(មានវីដេអូ)
Nancy Jewel McDonie ត្រូវបានគេស្គាល់ថា Nancy Momoland(ជាឈ្មោះហៅក្រៅ នាងជាជនជាតិអាមេរិកកាត់កូរ៉េ។ នាងកើតនៅថ្ងៃទី 13 ខែមេសា ឆ្នាំ 2000 នៅប្រទេសកូរ៉េខាងត្បូង (Daegu)។
នាងបានប្រឡូកក្នុងវិស័យចម្រៀង និងរាំតាំងពីតូចមកម្ល៉េះ។ នាងបានចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា Korea Got Talent នៅអាយុ 11 ឆ្នាំ។ នាងជាផ្នែកមួយនៃក្រុមហ៊ីបហប “Cutie Pie” ។
ឥឡូវនេះនាងគឺជាតារា K pop ក្រោមស្លាក MLD Entertainment មកពីក្រុមមួយដែលមានឈ្មោះថា Momoland និងជាអ្នកច្រៀងក្នុងក្រុម និង អ្នករាំនាំមុខ វីហ្សីល កណ្តាល និងម៉ាក់ណា។ បទចម្រៀងជាច្រើនបទរបស់នាងត្រូវបានគេចេញលក់ហើយទទួលបានការពេញនិយមក្នុងតារាង។
នាងទទួលបានភាពល្បីល្បាញនៅលើ TikTok ហើយយកឃ្លីបខ្លីៗរបស់នាងមកបង្ហោះលើ TikTok ។ ដូច្នេះហើយ សម្រស់ និងភាពគួរឲ្យស្រលាញ់របស់នាង បានធ្វើឲ្យអ្នកគាំទ្រ តាមដានយ៉ាងច្រើន ហើយធ្វើឲ្យនាងល្បីពេញ TikTok ។ សូមទស្សនាវីដេអូ និង រូមភាពខាងក្រោម ៖
សូមទស្សនាវីដេអូខាងក្រោម៖